គ្រូ U22 ឥណ្ឌូនេស៊ីរំឭកកូនក្រុមកុំមើលស្រាលគូប្រជែងក្នុងពូល A
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី លោក Indra Sjafri បានក្រើនរំឭកកីឡាករកុំឲ្យគិតថា ខ្លួនស្ថិតក្នុងពូលដ៏ងាយស្រួលមួយ ក្នុងវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម២០២៣។ លោកថា ក្រុមទាំងអស់សុទ្ធតែជាគូប្រជែងដ៏លំបាក។
ផ្អែកលើលទ្ធផលចាប់ពូលកាលពីថ្ងៃពុធ ទី០៥ ខែមេសា ក្រុមឥណ្ឌូនេស៊ីស្ថិតជាមួយម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។
ជាមួយគ្នានេះ ពូល B នៃស៊ីហ្គេម 2023 នឹងក្លាយជាពូលមរណៈ ព្រោះមានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។
លោក Indra បានមានប្រសាសន៍ថា “៖ អ្វីដែលមិនអាចអនុញ្ញាតបានគឺភាពក្រអឺតក្រទម។ កុំក្រអឺតក្រទម។ ខ្ញុំបានផ្ញើសារទៅកាន់កូនក្រុមរួចរាល់ហើយអ្វីដែលសំខាន់បំផុតគឺយើងត្រូវតែរៀបចំក្រុមរបស់យើងឲ្យបានល្អ៕”