Ancelotti ចេញពី Everton ទៅធ្វើគ្រូ Real Madrid ជាលើកទី២
លោក Carlo Ancelotti បានចាកចេញពី Everton ទៅធ្វើជាគ្រូបង្គោល Real Madrid ជាលើកទី២ ដល់ឆ្នាំ២០២៤។
បុរសជនជាតិអ៊ីតាលីវ័យ៦១ឆ្នាំដែលធ្លាប់បង្វឹក Real Madrid ២ឆ្នាំពីចន្លោះឆ្នាំ២០១៣ដល់២០១៥ បានចាកចេញពី Everton ក្រោយដឹកនាំក្រុមបាន១៨ខែ។
លោក Ancelotti ទៅកាន់តំណែងជំនួសលោក Zinedine Zidane នៅ Real Madrid មានន័យថា Everton ក៏ត្រូវរកអ្នកចាត់ការថ្មីទី៦ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
Ancelotti បានចុះកុងត្រា៣ឆ្នាំនៅ Real Madrid ហើយនិយាយថា នេះជាឱកាសលើសពីការរំពឹងទុក។
រយៈពេលដឹកនាំក្រុមធំ Real Madrid លោក Carlo បានឈ្នះ Copa del Rey, UEFA Champions League, UEFA Super Cup និង FIFA Club World Cup 2014៕