សប្តាហ៍នេះ Real Madrid ប៉ះ AT.Madrid ប៉ុន្តែអត់មានវត្តមានរបស់ Joao Felix ទេ
អំឡុងការប្រកួតជាមួយ Deportivo Leganes កាលពីថ្ងៃអាទិត្យបានធ្វើអោយ Joao Felix របួសសាច់ដុំជើងស្តាំ ដោយត្រូវសំរាកព្យាបាលបណ្តោះអាសន្នសិន។ នេះជាការលើកឡើងរបស់ក្រុមបច្ចេកទេស AT.Madrid។
កាលពីថ្ងៃអង្គារកន្លងទៅ Felix ក៏អវត្តមានកាហ្វឹកហាត់ជាមួយក្រុមដែរ ដោយត្រូវស្ថិតជាមួយក្រុមគ្រូពេទ្យក្នុងការតាមដានស្ថានភាពជម្ងឺ។
រឿងដែលសំខាន់គឺកំលោះ ២០ឆ្នាំ មិនអាចូលលេងក្នុងការប្រកួត Derby Match ជាមួយ Real Madrid នៅថ្ងៃសៅរ៍ នាកីឡដ្ឋាន Santiago Bernabeu បានឡើយ។ ប៉ុន្តែសារព័តមាននិងក្រុមបច្ចេកទេសរបស់ AT.Madrid បានអោយដឹងដែរថា របួសនេះមិនធ្ងន់ធ្ងរពេកទេ គ្រាន់តែត្រូវសម្រាកមួយសប្តាហ៍ដើម្បីអោយបានជាសះស្បើយប៉ុណ្ណោះ។
កីឡាករជនជាតិព័រទុយហ្កាល់ បានផ្លាស់មកកាន់ទឹកដី Wanda Metropolitano ក្នុងតម្លៃ ១២៦លានផោនពីឥន្រ្ទីយ៏ក្រហម Benfica កាលពីខែកក្តដាកន្លងទៅ ដែលគិតមកទល់ពេលនេះរូបគេចូលលេងបាន ១៦ប្រកួតនៅ La Liga និងស៊ុតបញ្ចូលទីបាន ២គ្រាប់៕