ផ្លូវការ! Manchester United ទិញបានខ្សែបម្រើ Bruno Fernandes ពី Sporting Lisbon
កាលពីម្សិលមិញ Manchester United បានប្រកាសព្រមកិច្ចព្រមព្រៀងកិច្ចសន្យាក្នុងការផ្ទេរយកខ្សែបម្រើ Bruno Fernandes របស់ Sporting Lisbon ហើយ។
តាមប្រភពនៅអង់គ្លេសបានចុះផ្សាយថា កីឡាករសញ្ជាតិព័រទុយហ្គាល់មានតម្លៃខ្លួន៤៧លានផោន ប៉ុន្តែនឹងអាចនឹងទទួលបានប្រាក់លើកទឹកចិត្តផ្សេងទៀតឡើងដល់៦៨លានផោន។
គួរឱ្យដឹងថា Bruno Fernandes បានផ្លាស់ពី Sampdoria មកកាន់ Sporting ក្នុងតម្លៃ៧,២លានកាលពីឆ្នាំ២០១៧ ដោយរូបគេរកបាន៦៤គ្រាប់ក្នុងការបង្ហាញខ្លួន១៣៧ប្រកួតគិតគ្រប់កម្មវិធី និងឈ្នះពាន Portuguese Cup ១សម័យផងដែរ។