ក្របខណ្ឌកំពូលហុល្លង់មិនឲ្យក្លិបមួយដាក់ឡូហ្គោម្ចាស់ឧបត្ថម្ភដែលជាក្រុមហ៊ុនផលិតតុក្កតាសិច
ក្លិបបាល់ទាត់ FC Emmen នៃក្របខណ្ឌកំពូលហុល្លង់នឹងមិនត្រូវបានអនុញ្ញាតប្រើអាវដាក់ស្លាកសញ្ញារបស់ក្រុមហ៊ុនដែលផលិតតុក្កតាសិចទេ។
FC Emmen បានបើករដូវកាលថ្មីរបស់ពួកគេដោយគ្មានឡូហ្គោអ្នកឧបត្ថម្ភនៅលើអាវកាលពីថ្ងៃអាទិត្យ ទី១៣ កញ្ញា ខណៈពួកគេនៅតែកំពុងស្វែងរកអ្នកឧបត្ថម្ភ។ បន្ទាប់ពីយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ EasyToys ពួកគេបានសុំការអនុញ្ញាតពី KNVB ប៉ុន្តែវាត្រូវបានបដិសេធយ៉ាងឆាប់រហ័ស។
សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ហុល្លង់បាននិយាយថា “៖ វាមិនសមរម្យទេក្នុងការបង្ហាញការឧបត្ថម្ភពីឧស្សាហកម្មផ្លូវភេទលើឧបករណ៍។ យើងត្រូវពិចារណាថាបាល់ទាត់គឺមានឥទ្ធិពលលើទាំងក្មេងទាំងចាស់។”
Emmen បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើល និងតូចចិត្តចំពោះការបដិសេធ តែនឹងពិនិត្យមើលឡើងវិញុ៕