
U23 បញ្ចេញបញ្ជីយុវជនត្រូវបន្តជម្រុះដំណាក់កាលទី២
ការហ្វឹកហាត់ និងធ្វើតេស្ដរយៈពេល៣ថ្ងៃសម្រាប់ដំណាក់កាលទី១ក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានបញ្ចប់ហើយ។ នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ នេះ សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីកីឡាករ៣៦នាក់ត្រូវជម្រុះបន្តទៀត។
សម្រាប់កីឡាករនៅសល់មានមកពីភ្នំពេញក្រោន, បឹងកេត, វិសាខា, ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ, សាលាបាល់ទាត់ជាតិបាទី, ព្រៃវែងអេហ្វស៊ី និងអគ្គិសនីកម្ពុជា។ យុវជនមកពីខេត្ត និងលីគទី២មួយចំនួនទៀតត្រូវបានជម្រុះចេញអស់ហើយ។
ការធ្វើតេស្ដនឹងបន្តឈានទៅចម្រាញ់យកកីឡាករចំនួន២៨នាក់សម្រាប់បញ្ជីចុងក្រោយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នៅកម្ពុជា៕