
Ramos មានបញ្ហាសាច់ដុំ កន្លះខែមុនប៉ះក្រុមចាស់ Real Madrid
ការប្រកួតបាល់ទាត់ UEFA Champions League នឹងចាប់ផ្ដើមជាថ្មីនាពាក់កណ្ដាលខែកុម្ភៈ ខាងមុខ ដោយ Paris Saint Germain ត្រូវទទួល Real Madrid នៅថ្ងៃទី១៥ ខែកុម្ភៈ។
បន្ទាប់ពីមានបញ្ហារបួសមិនបានចូលលេងខែដំបូងក្នុងរដូវកាល២០២១/២០២២ ខ្សែការពារ Sergio Ramos បានចូលលេងវិញ និងរកគ្រាប់បាល់បញ្ចូលទីថែមទៀត។ ផ្ទុយទៅវិញ ថ្មីៗនេះ គេមានបញ្ហាសាជាថ្មីអំឡុងហ្វឹកហាត់។
សារព័ត៌មាន Le Parisien បញ្ជាក់ថា Ramos បានចាកចេញពីកន្លែងហ្វឹកហាត់មុនគេ ដោយសារបញ្ហាសាច់ដុំ។
Ramos ត្រូវបានលើកទឹកចិត្តឲ្យប្រកួតតទល់ក្រុមចាស់ Real Marid នាពេលខាងមុខ ក្រោយចាកចេញនាដំណាច់រដូវកាលកន្លងទៅ។ គេនឹងព្យាយាមព្យាបាលរបួសឲ្យឆាប់ជាដើម្បីការប្រកួតនេះនៅថ្ងៃទី១៥ នៅ Parc de Prince និងថ្ងៃទី០៩ ខែមីនា នា Estadio Bernabeu៕