
អ្នកគាំទ្រ Fulham ម្នាក់ស្លាប់នៅកីឡដ្ឋានដោយសារបញ្ហាបេះដូង
អ្នកគាំទ្រ Fulham ម្នាក់បានគាំងបេះដូងស្លាប់ក្នុងនាទី៤១ពេលកំពុងទស្សនាក្រុមរបស់ខ្លួនប្រកួតតទល់ Blackpool នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Paul Parish ហើយគាត់ត្រូវបានពេទ្យព្យាយាមជួយសង្គ្រោះដែរ តែមិនអាចស្រោចស្រង់ជីវិតបានទេ។
ពេលដឹងថា មានបញ្ហា គណៈកម្មការក៏សម្រេចផ្អាកការប្រកួតដើម្បីសង្គ្រោះបុរសនោះ។ ជាអកុសលគេមិនអាចជួយបានឡើយ។
ពេលដឹងថា មានបញ្ហា គណៈកម្មការក៏សម្រេចផ្អាកការប្រកួតដើម្បីសង្គ្រោះបុរសនោះ។ ជាអកុសលគេមិនអាចជួយបានឡើយ។
Fulham និង Blackpool បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក Parish។
ចំណែកខ្សែការពារ Tim Ream របស់ Fulham បាននិយាយថា អ្នកដែលស្ថិតក្នុងហេតុការណ៍នោះ ត្រូវតែចែករំលែកសេចក្ដីនេះជាមួយគ្រួសាររបស់គាត់ផង៕