ព្រះខ័នរាជស្វាយរៀងឆ្លងចូលវគ្គចែកពូល AFC Cup 2020 ក្រោយបន្តឈ្នះ Master 7 នៅជើងទី២ (មានវីដេអូ)
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឆ្លងដល់វគ្គចែកពូលពានរង្វាន់ AFC Cup 2020 ដោយជោគជ័យហើយ ក្រោយឈ្នះ Master 7 របស់ឡាវ សរុបទាំងពីរជើង ៧ទល់នឹង១ ក្នុងវគ្គ Play-Off។
ក្រុមជើងឯកលីគកំពូលកម្ពុជា បានយកឈ្នះជើងឯករង Lao League ៤ទល់នឹង១ នៅជើងទីមួយនាពហុកីឡដ្ឋានជាតិ ក្រោយបន្តឈ្នះ៣ទល់នឹង០ថែមទៀតនៅពហុកីឡដ្ឋានជាតិឡាវ នារដ្ឋធានីវៀងចន្ទន៍ កាលពីម្សិលមិញ។
ដូច្នេះព្រះខ័នរាជស្វាយរៀងត្រូវចូលទៅកាន់ពូល G ដែលមាន មាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United។ សម្រាប់ការប្រកួតដំបូងក្នុងវគ្គចែកពូល គឺប៉ះម្ចាស់ផ្ទះហ្វីលីពីន Ceres Negros នៅថ្ងៃទី១១ ខែកុម្ភៈ៕
ទស្សនាវីដេអូ៖