ធ្លាយរឿង CR7 ធ្លាប់សួរអតីតមេ Barca ម្នាក់ពីប្រាក់ខែ Messi
Cristiano Ronaldo ត្រូវបានគេនិយាយថា ធ្លាប់បានសួរលោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona ពីប្រាក់ចំណូលដែល Lionel Messi ទទួលបានអំឡុងពេលគាត់នៅ Camp Nou។
El Mundo ផ្សាយថា កាលនៅ Real Madrid កីឡាករព័រទុយហ្គាល់បានជួបជាមួយអតីតប្រធានក្លិប Barcelona លោក Bartomeu ។ CR7 បានសួរទៅកាន់អ្នកដឹកនាំ Barca អំពីប្រាក់ខែដែលក្លិបនេះបង់ Messi ។
“តើអ្នកបានបង់ឱ្យគាត់ប៉ុន្មាន (Messi)?”។ El Mundo បានបង្ហាញពាក្យរបស់ Ronaldo នៅពេលនោះ។ Jorge Mendes ត្រូវបានគេនិយាយថាបានណែនាំ CR7 ឱ្យនិយាយជាមួយអតីតប្រធានក្លិប Barca ។ បន្ទាប់មកអតីតប្រធាន Barca បានឆ្លើយតបថា “៖ខ្ញុំមិនអាចប្រាប់អ្នកបានទេ។ វាច្រើនជាងទ្វេដងដែលពួកគេ (Real Madrid ) បង់ឱ្យអ្នក។”
មិនយូរប៉ុន្មានបន្ទាប់ពីការសន្ទនាខ្លីរវាង Ronaldo និង Bartomeu អតីតសមាជិក Man UTD បានចាកចេញពី Real Madrid ដើម្បីផ្លាស់ទៅ Juventus ។ ប្រធានក្លិប Florentino Perez ត្រូវបានគេនិយាយថាបានច្រានចោលការទាមទារប្រាក់ខែរបស់ Ronaldo ដែលធ្វើឱ្យគាត់សម្រេចចិត្តចាកចេញពី Real Madrid។
ពេលកំពុងលេងនៅក្រុមធំក្នុងលីគអេស្ប៉ាញមួយនេះ មានពាក្យចចាមអារ៉ាមថា Ronaldo ទទួលបានប្រាក់ចំណូលប្រហែល២១លានអឺរ៉ូក្នុងមួយរដូវកាល (បន្ទាប់ពីបង់ពន្ធ) ខណៈ Messi ទទួលបានច្រើនជាង៣៥លានអឺរ៉ូក្នុងមួយរដូវកាល (ក្រោយពន្ធ) ដូចដែលបានបង្ហាញដោយ El Mundo កាលពីឆ្នាំមុន៕