Barcelona មិនអាចតកុងត្រាដល់ Gavi បានទេ
Barcelona នឹងមិនអាចចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់ Gavi បានទេ ប៉ុន្តែកីឡាករនឹងនៅតែអាចលេងបានក្រោមលក្ខខណ្ឌនៃកិច្ចសន្យាចាស់។
ក្នុងឆ្នាំ២០២០ Gavi ដែលមានអាយុ១៦ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងនៅ Barca ។ កិច្ចសន្យាមានរយៈពេលបួនឆ្នាំ តែថ្លៃលក់មានតម្លៃត្រឹមតែ៥០លានអឺរ៉ូប៉ុណ្ណោះ។ នៅខែកញ្ញាឆ្នាំ២០២២ Barca បានបន្តកិច្ចសន្យារបស់ Gavi ជាលើកទីពីររហូតដល់រដូវក្តៅឆ្នាំ២០២៦ និងភ្ជាប់ឃ្លាមួយដើម្បីបញ្ចប់កិច្ចសន្យារហូតដល់១ពាន់លានអឺរ៉ូដើម្បីការពារយុវជនមានសក្ដានុពលរូបនេះពីក្រសែភ្នែករបស់ក្លិបផ្សេងទៀត។
នៅដើមឆ្នាំ ២០២៣ Barca មានបំណងចុះឈ្មោះកីឡាករអេស្ប៉ាញក្រោមលក្ខខណ្ឌនៃកិច្ចសន្យាថ្មីជាមួយនឹងអាវលេខ៦ ជំនួសឱ្យលេខ៣០ ប៉ុន្តែត្រូវបានច្រានចោលដោយ La Liga ដោយសារតែការរំលោភលើការកំណត់ផ្នែកហិរញ្ញវត្ថុ។
Mundo Deportivo បានឱ្យដឹងថា Barca នៅតែតស៊ូដើម្បីកុំឱ្យប្រាក់ខែលើសពីដែនកំណត់។ ការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Gavi មានន័យថាប្រាក់ចំណូលរបស់កីឡាករនឹងកើនឡើង។ មាត្រា១០១ នៃបទប្បញ្ញត្តិរបស់ La Liga ស្តីពីថវិកាក្រុមចែងថា “កីឡាករអាចចុះកិច្ចសន្យាថ្មីបានតែនៅពាក់កណ្តាលរដូវកាលនៅពេលដែលក្រុមសាមីបានទទួលការយល់ព្រមពីគណៈគ្រប់គ្រង។”
លើសពីនេះ ប្រាក់ខែថ្មីសរុបមិនអាចលើសពីដែនកំណត់ដែលក្រុមបានចុះឈ្មោះសម្រាប់រដូវកាលក្រោយនោះទេ។ នេះគឺជាអ្វីដែល Barca មិនអាចបំពេញបាន ប្រសិនបើពួកគេចុះហត្ថលេខាលើ Gavi ជាមួយនឹងលក្ខខណ្ឌកុងត្រាថ្មី។
អសមត្ថភាពក្នុងការចុះកុងត្រាថ្មីជាមួយ Gavi អាចនាំមកនូវហានិភ័យជាច្រើនសម្រាប់ Barca ។ ដោយសារតែយោងតាមកិច្ចសន្យាចាស់ ក្លិបណាមួយអាចចំណាយ៥០ លានអឺរ៉ូដើម្បីធ្វើឱ្យកិច្ចសន្យាដោះលែងខ្សែបម្រើរូបនេះ។
ក្រៅពី Gavi ម្ចាស់ជើងឯក Spanish Super Cup ក៏មិនអាចចុះកុងត្រាថ្មីជាមួយកីឡាករមួយចំនួនដូចជា Ronald Araujo, Inaki Pena និង Alejandro Balde ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមរហស្សនាមអ្នកបុណ្យនៅតែមានទំនុកចិត្តក្នុងការបំពេញនីតិវិធីដើម្បីសម្រេចការចុះកុងត្រាថ្មី៕