Legend Roma ចូលកាន់តំណែងគ្រូបង្គោលជំនួស Mourinho
ក្រុម Roma បានប្រកាសពីការតែងតាំងលោក Daniele De Rossi ដើម្បីជំនួសតំណែងលោក Jose Mourinho លើសុពលភាពដល់ដាច់រដូវកាល។
អតីតកីឡាករជម្រើសជាតិអ៊ីតាលីត្រលប់មកក្លឹបចាស់វិញ ហើយនេះក៏ជាការងារគ្រូបង្គោលលើកទី២សម្រាប់រូបលោកដែរ។
លោកត្រូវបានតែងតាំងដោយក្រុម SPAL នៃក្របខណ្ឌ Serie B កាលពីរដូវកាលមុន តែត្រូវបានបណ្តេញចេញ បន្ទាប់ពីឈ្នះត្រឹមតែ ៣ប្រកួតប៉ុណ្ណោះពី១៧លើក។
De Rossi បានដឹកនាំការហ្វឹកហាត់ដំបូងនៅរសៀលថ្ងៃអង្គារ។
Roma រំពឹងថាកីឡាករនឹងហ្វឹកហាត់នៅ Trigoria ក្រោមការដឹកនាំរបស់លោក Mourinho នៅព្រឹកថ្ងៃអង្គារ ប៉ុន្តែម្ចាស់ក្លឹប លោក Dan Friedkin បានមកដល់កន្លែងហ្វឹកហាត់ដើម្បីប្រកាសពីការចាកចេញរបស់បុរសជនជាតិព័រទុយហ្គាល់៕