បាល់ទះតេជោលីគបញ្ចប់ការប្រកួត២ជុំ ក្រុមកងពលលេខ៣បាន២ពិន្ទុ
ក្រុមកងពលធំអន្តរាគមន៍លេខ៣បានបញ្ចបើការប្រកួតបាល់ទះតេជោលីគ២០២៤ ចំនួន២ប្រកួត ដោយទទួលបាន២ពិន្ទុ។
ក្នុងការប្រកួតដំបូង ពួកគេបានចាញ់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនចាញ់បញ្ជាការដ្ឋានកងអង្គរក្ស។
ចំណែកវិសាខា កងអង្គរក្ស និងមហាផ្ទៃ ទទួលបានជ័យជម្នះ២លើកដូចៗគ្នា។
សម្រាប់ក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមខេត្តកណ្ដាលនៅមិនទាន់មានពិន្ទុនៅឡើយទេ៕