
អតីតកីឡាករអង់គ្លេសមួយរូបបង្ហើបអោយដឹងអំពីជីវិតរស់នៅដោយផ្ទុកមេរោគអេដស៍
(BC-99)
អតីតកីឡាករបាល់ឱបជម្រើសជាតិអង់គ្លេស Gareth Thomas ត្រូវបានមហាជនអបអរសាទរនៅ Tenby កាលពីព្រឹកម៉ិញនេះក្នុងអំឡុងពេលដែលលោកបានចូលរួមប្រកួតកីឡា ទ្រីអាត្លុង កម្មវិធី Ironman Wales។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅមុនការប្រកួត Ironman Wales ចូលមកដល់មួយថ្ងៃលោកបានលាតត្រដាងអំពីជីវិតរបស់ខ្លួនដែលកំពុងផ្ទុកមេរោគអេដស៍នៅតាមបណ្តាញផ្សព្វផ្សាយទូរទាំងចក្រភពអង់គ្លេស។ វាបានធ្វើអោយការកក្រើករញ្ជួយជាខ្លាំងនៅពេលដែលគេទទួលដំណឹងបែបនេះ ហើយវាក៏បានធ្វើអោយប្រិយ៍មិត្តជាច្រើនបានបញ្ចេញសមានចិត្តក្តីអាណិតអាសូរចំពោះរូបលោក។
Gareth Thomas ដែលត្រូវបានគេដឹងថាជាអ្នកស្រឡាញ់ភេទដូចគ្នាបាននិយាយថា លោកបានត្រូវវិនិច្ឆ័យយ៉ាងត្រឹមត្រូវថាបានផ្ទុកមេរោគអេដស៍ជាច្រើនឆ្នាំមកហើយ។ លោកបានខិតខំតស៊ូររស់នៅដោយប្រឆាំងនិងរោគមួយនេះ។ ទីបំផុតលោកត្រូវតែកាត់ចិត្តនិងធ្វើការប្រកាសប្រាប់មហាជនដោយចំហរអំពីករណីនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីបោះបង់អាជីពជាអ្នកលេងបាល់ឱបនៅឆ្នាំ២០១០ជីវិតរបស់ Gareth Thomas បានរសាត់អណ្តែតបែបអ្នកនិយមដើរលេងសប្បាយតាមបារភ្លើងពណ៌ វាអាចជាជីវិតដែលធ្វេសប្រហែសធ្វើអោយមេរោគមួយនេះចូលសម្ងំក្នុងខ្លួនរបស់លោកបាននៅប៉ុន្មានឆ្នាំក្រោយមកទៀត។
កាលពីម្សិលម៉ិញនេះ Gareth Thomas បានបំពេញភារកិច្ចរបស់ខ្លួននៅក្នុងការប្រកួតកម្មវិធី Ironman Wales ដោយបានហែលទឹកចម្ងាយ ៣.៥គីឡូម៉ែត្រ និងប្រណាំងកង់ចម្ងាយ១៨០គីឡូម៉ែត្រផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Gareth Thomas បាននិយាយអោយដឹងថាថ្វីត្បិតតែលោកបានផ្ទុកមេរោគកាចសាហាវនិងអាចចម្លងតាមការរួមភេទមួយនេះក៏ពិតមែន តែលោកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតជាបន្ត។ នេះគឺជាសារមួយផ្ញើទៅដល់មនុស្សទាំងឡាយណាដែលកំពុងតែផ្ទុកមេរោគអេដស៍កុំអោយមានការអស់សង្ឃឹម ដោយពួកគេអាចមានជីវិតរស់នៅបានយូរអង្វែងតទៅទៀត។