អតីតគ្រូបង្គោលវៀតណាមក្លាយជាទីប្រឹក្សាក្លិបលីគទី២វៀតណាម
អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានចុះហត្ថលេខាជាទីប្រឹក្សាឲ្យក្រុម Bac Ninh FC នៃលីគទី២វៀតណាម។
ដោយមានការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ក្រុម Bac Ninh FC ដែលទើបនឹងបង្កើតថ្មីមកពីខេត្តភាគខាងជើងថ្មីៗនេះបានប្រកាសពីបំណងរបស់ពួកគេក្នុងការទទួលបានកៅអីទៅកាន់ក្របខណ្ឌ V. League។
ក្រុមមួយនេះក៏បានចុះហត្ថលេខាលើកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំមួយចំនួនរួចហើយដែរ។
ក្នុងនាមជាអ្នកប្រឹក្សា លោក Hang-seo វ័យ ៦៦ ឆ្នាំនឹងទទួលខុសត្រូវចំពោះការណែនាំក្លឹប ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍន៍យុវជន៕