ក្រុមបាល់ទាត់ជម្រើសជាតិថៃបានប្រាក់រង្វាន់ច្រើនក្រោយឈ្នះប្រកួតដំបូងនៅ Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិថៃទទួលបានប្រាក់រង្វាន់៣លានបាត ឬស្មើនឹងជិត៨៥០០០ដុល្លារអាមេរិក ក្រោយឈ្នះក្រុមជម្រើសជាតិកៀរហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល២ទល់នឹង០ បើកឆាកក្នុងពូល F ពានរង្វាន់ AFC Asian Cup 2023។
ក្រោយចប់ការប្រកួតភ្លាម អ្នកស្រី Nualpalm Lamsam ដែលជាអ្នកចាត់ការក្រុមបានផ្ដល់ប្រាក់រង្វាន់ដល់ក្រុមកីឡាករ និងក្រុមការងារទាំងអស់។
ប្រកួតបន្ទាប់ ថៃត្រូវប៉ះអូម៉ង់ ដែលចាញ់អារ៉ាប៊ីសាអ៊ូឌីត ២ទល់នឹង១៕