ណាំមីប៊ីស៊ីទុយនេស៊ី រកបានជ័យជម្នះដំបូងក្នុងប្រវត្តិលេងជើងឯកអាហ្វ្រិក
ក្រុមបាល់ទាត់ជម្រើសជាតិណាំមីប៊ី ទទួលបានជ័យជម្នះលើកដំបូងក្នុងប្រវត្តិចូលរួមពានរង្វាន់ជើងឯកអាហ្វ្រិក ក្រោយឈ្នះទុយនេស៊ី ១ទល់នឹង០ ក្នុងការប្រកួត ឆ្នាំ២០២៣។
ទុយនេស៊ីបច្ចុប្បន្នឈរលេខ២៨ ខណៈណាំមីប៊ី ឈរលេខ១១៥ក្នុងតារាង FIFA។ ណាំមីប៊ីចូលរួមទាំងលើកនេះទើបតែបាន៤ដងប៉ុណ្ណោះ ហើយពីមុនក៏មិនដែលឈ្នះការប្រកួតដែរ។
ឆ្នាំនេះពួកគេស្ថិតនៅពូល E ដែលក្នុងនោះក៏មានម៉ាលី និងអាហ្វ្រិកខាងត្បូង៕