Chivas XV (Chivas 15 ឆ្នាំ) ស្កុតវិស្គី បានសម្ពោធវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជា
ថ្ងៃទី21 ខែធ្នូឆ្នាំ2019 – ប្រសិនបើអ្នកមានគម្រោងរៀបចំពិធីជប់លាង ឬ ការជួបជុំ សូមកុំភ្លេចគិតដល់ Chivas XV (Chivas 15 ឆ្នាំ) ដែលជា ផលិតផលចុងក្រោយគេបង្អស់របស់ Chivas ផលិតឡើងសម្រាប់ការអបអរនៅក្នុងកម្មវិធីផ្សេងៗនៅលើពិភពលោក។
ដើម្បីរក្សាបាននូវស្តង់ដារនៃការផលិត Chivas XV បានផលិតឡើងពីការលាយបញ្ចូលគ្នានូវ Malts និង Grain វិស្គីដែលបានដាក់បន្ទំនៅក្នុងបារែលឈើដែលប្រើដើម្បីផលិត Grande Champagne Cognac។ គួរបញ្ជាក់ផងដែរថា Grande Champagne Cognac គឺជាប្រភេទ Cognac មួយប្រភេទដែលផលិតឡើងសម្រាប់លាយបញ្ចូលក្នុងការផលិតស្រា Cognac ដែលប្រណីតៗនៅលើពិភពលោក ដែលមានគុណភាពខ្ពស់។
លោក Sandy Hyslop ដែលជាអ្នកឯកទេសផលិតស្រា Chivas បានមានប្រសាសន៍ថា “យើងជឿជាក់ថាការលាយបញ្ចូលគ្នា តែងតែផ្តល់នូវលទ្ធផលដ៏អស្ចារ្យ មិនថានៅក្នុងជីវិតរស់នៅជាក់ស្តែង ឬនៅក្នុងការផលិតស្រាស្កុតវិស្គីនោះទេ”។ ជាក់ស្តែង Chivas XV គឺជាវិស្គីដែលឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការរួមបញ្ជូលគ្នារវាងទំនៀមទំលាប់ និងចំណង់ចំណូលចិត្ត ជាមួយនឹងការនិយមចែករំលែក ពីបទពិសោធន៍នៃការរស់នៅរបស់មនុស្សម្នាក់ៗនៅក្នុងយុគសម័យ។ ទោះបីជាអ្នក ជាអ្នកជំនាញ ឬជាអ្នកទើបតែចាប់ផ្តើមទទួលយកបទពិសោធន៍របស់វិស្គីក៏ដោយ តែអ្នកនៅតែអាចរីករាយជាមួយនឹងការទទួលទានវានៅក្នុងគ្រប់កាលៈទេសៈ និងគ្រប់កម្មវិធីអបអរផ្សេងៗ” ។
ដើម្បីរក្សានូវលក្ខណៈពិសេស ជាស្រាស្កុតវិស្គីដ៏ប្រណីត Chivas នៅតែបន្តនូវកេរដំណែលនៃការលាយបញ្ចូលនូវវិស្គីល្អៗជាច្រើនមុខបញ្ចូលគ្នា ផ្អែកទៅតាមរូបមន្តក្នុងការផលិតវិស្គី ដែលបង្កើតឡើង ដោយលោក Jame និង John Chivasនៅក្នុងសតវត្សទី19 នៅក្នុងប្រទេសស្កុតឡែន។ មកទល់នឹងពេលនេះ រូមមន្តនៃការផលិតវិស្គីដ៏អស្ចារ្យនេះមានអាយុកាលជាង 200 ឆ្នាំ ត្រូវបានគេយកមកបន្ត ដើម្បីលាយបញ្ចូលគ្នាក្នុងការផលិតវិស្គីដែលមានរសជាតិផ្លែឈើដែលឈ្ងុយឈ្ងប់ និង ស្រាលស្រទន់ ស្របទៅតាមរូបមន្តដើមរបស់ Chivas។
ដើម្បីស្តែងពីលក្ខណៈពិសេសនេះ Chivas XV ត្រូវបានផលិតឡើងជាមួយនឹងដបពីរប្រភេទផ្សេងគ្នា ដែលមានរូបរាងកាន់តែលេចធ្លោជាងមុនប្រៀបជាមួយនឹង Chivas ដែលដាក់លក់នៅលើពិភពលោក ពោលគឺដបដែលមានពណ៌មាសដែលមានភាពទាក់ទាញ និងដបថ្លាដែលដាក់នៅក្នុងប្រអប់ដែលមានពណ៌មាស សាកសមបំផុតសម្រាប់ការធ្វើការអំណោយជូនទៅអ្នកដែលនិយមចូលចិត្តស្រាវិស្គី។
នៅក្នុងការសម្ពោធនូវផលិតផលថ្មីមួយនេះ យើងជឿជាក់ថាជោគជ័យនៅតែកើតឡើងដោយការរួមបញ្ចូលគ្នា ហើយផលិតផលថ្មីមួយនេះនឹងក៏មានការដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ ដែលដបដែលមានពណ៏មាស អាចរកទិញបាននៅតាមបណ្តាភោជនីយដ្ឋាន និងក្លឹបកម្សាន្តនានា ហើយដបថ្លានឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ)ដែលមានដូចខាងក្រោម៖
រាជធានីភ្នំពេញ (Phnom Penh)
ហាងលក់ភេសជ្ជៈ ឆេង ហ៊ី លេខទូរស័ព្ទទំនាក់ទំនង 012 686 289
ហាងលក់ភេសជ្ជៈ ជីវ ហៃ លេខទូរស័ព្ទទំនាក់ទំនង 012 967669
ហាងលក់ភេសជ្ជៈ ហុក ស្រៀង លេខទូរស័ព្ទទំនាក់ទំនង 078 594695
ហាងលក់ភេសជ្ជៈ សុភមង្គល លេខទូរស័ព្ទទំនាក់ទំនង 012 811 741
ហាងលក់ភេសជ្ជៈ មេហ្គា លេខទូរស័ព្ទទំនាក់ទំនង 015 857 777
ហាងលក់ភេសជ្ជៈ Brand Work លេខទូរស័ព្ទទំនាក់ទំនង 095 999 979
ខេត្តកំពង់សោម (Kampongsom)
ហាងលក់ភេសជ្ជៈ សាមូដឺរ៉ា លេខទូរស័ព្ទទំនាក់ទំនង 012 693 168
ខេត្តសៀមរាប (Siem Reap)
ហាងលក់ភេសជ្ជៈ ចៅ សំាងហុក លេខទូរស័ព្ទទំនាក់ទំនង 081 605 000
ខេត្តបាត់ដំបង (Battambang)
ហាងលក់ភេសជ្ជៈ សុខ ខេង លេខទូរស័ព្ទទំនាក់ទំនង 012 683 546
ខេត្តកំពង់ចាម (Kampong Cham)
ហាងលក់ភេសជ្ជៈ លាង ស្រ៊ី លេខទូរស័ព្ទទំនាក់ទំនង 012 558 154
បន្ទាយមានជ័យ (Banteay Meanchey)
Tea Namhak
ហាងលក់ភេសជ្ជៈ ទៀ ណាំហាក់ លេខទូរស័ព្ទទំនាក់ទំនង 077 787 809
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook និង Instagram Chivas Regal។