
Jose Mourinho៖ គ្មានក្រុមអង់គ្លេសមួយណាអាចឡើងដល់វគ្គផ្តាច់ព្រ័ត UEFA Champion League ឆ្នាំនេះឡើយ
និយាយមកកាន់សារព័ត៌មាន Sky Sport អ្នកចាត់ការព័រទុយហ្គាល់ Jose Mourinho បានទស្សទាយថា នឹងគ្មានក្រុមមកពីក្របខ័ណ្ឌ Premier League ណាមួយឡើយនឹងឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសរហស្សនាម The Special One ហើយក៏ជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍មួយបានបន្ថែមថា៖ “Juventus និង Barcelona ជាបេក្ខភាពដ៏អស្ចារ្យ ហើយពួកគេនឹងប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ”។
“គ្រប់គ្នានឹងនិយាយអំពី Cristiano Ronaldo និង Lionel Messi ប៉ុន្តែខ្ញុំនឹងនិយាយអំពីតែ Juventus និង Barcelona ទេ ព្រោះពួកគេមានបទពិសោធន៍ រួមជាមួយនឹងកីឡាករល្អៗ ហើយវានឹងក្លាយជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ជក់ចិត្តបំផុត” នេះគឺជាការបន្ថែមរបស់លោក Jose Mourinho មកកាន់ Sky Sport។
គួរឱ្យដឹងថានៅក្នុងការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champion League នៅរដូវកាលនេះ ក្រុមនៅក្របខ័ណ្ឌ Premier League មានមុខដល់ទៅ៤ក្រុម ដោយ Man UTD ប៉ះជាមួយ FC Barcelona ហើយ Liverpool ជួបជាមួយ Porto ខណៈ Spur ប្រកួតជាមួយ Man City ដោយឡែក Ajax តតាំងជាមួយ Juventus។