ព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាងលីគកំពូល ខណៈបឹងកេតឡើងលេខ២
ព្រះខ័នរាជស្វាយរៀងនៅតែបន្តកាន់កាប់កំពូលតារាងក្របខណ្ឌ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី១៣ ក្រោយឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ០ទល់នឹង៤។ ក្រុមលោក Conor Nestor នៅតែមិនចាញ់ឡើយ ដោយឈ្នះ១១ និងស្មើ២ មាន៣៥ពិន្ទុ។
ចំណែកបឹងកេតវិញបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ០ទល់នឹង៤។ ក្នុងចំណោម១៤ប្រកួត ក្រុមជើងឯកលីគកំពូល៣សម័យ មាន២៣ពិន្ទុ។ បឹងកេតក៏បានរុញវិសាខាទៅលេខ៣ ក្រោយក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍ ចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ០ទល់នឹង១។
សម្រាប់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនវិញ បានយកឈ្នះណាហ្គាវើលដ៍ ដោយលទ្ធផល១ទល់នឹង៤៕