Ryan Giggs មានពេល៣ខែដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន
(BC-99)
Story: Ryan Giggs បដិសេធទោសកំហុសនិងរង់ចាំការស៊ើបអង្កេតបន្ថែមទៀត រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ដើម្បីឱ្យប្រាកដថានឹងអាចចាកចេញពីតំណែងអ្នកចាត់ការទូទៅរបស់ជម្រើសជាតិ វែល ឬក៏អត់។
គ្រូបង្វឹកនិងជាអ្នកចាត់ការទូទៅរបស់ក្រុមនាគកំណាច វែល មិនត្រឹមតែមិនអាចជួយឱ្យក្រុមជម្រើសជាតិឈ្នះការប្រកួត៣លើកចុងក្រោយដែលទើបតែកន្លងផុតទៅប៉ុណ្ណោះទេ តែក៏កំពុងតែជាប់មានរឿងក្តីក្តាំពីបទសង្ស័យបង្កគ្រោះថ្នាក់ដល់រាងកាយនិងការរំលោភបំពានបន្ទាប់ពីមានបណ្តឹងពីមិត្តស្រីរបស់ខ្លួនផងដែរនោះ។
ការធានាឱ្យអតីតកីឡាករ Man Utd នេះអាចនៅក្រៅឃុំរយៈពេល៣ខែសឹមសើរើរឿងក្តីជាថ្មីក៏បានធ្វើឱ្យមានការប៉ះពាល់ដល់ក្រុមបាល់ទាត់ជម្រើសជាតិ វែល ក្នុងកម្មវិធីប្រកួតជម្រុះ World Cup 2022 នៅដើមខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះដែរ។ ប្រសិនបើ Giggs ពិតជាត្រូវផ្តន្ទាទោសមែន តំណែងរបស់បុរសវ័យ ៤៦ ឆ្នាំរូបនេះត្រូវតែរកអ្នកជំនួសជាបន្ទាន់ផងដែរ។
រីឯសហព័ន្ធបាល់ទាត់ វែល FAW មិនបានធ្វើការពិពណ៍នាអ្វីទាំងអស់ទាក់ទងនិងរឿងនេះ តែក៏កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដោយត្រូវរង់ចាំរហូតដល់ថ្ងៃឆ្នាំក្រោយទើបអាចសម្រេចថាត្រូវបញ្ចប់តួរនាទី Giggs ពីគ្រូជម្រើសជាតិឬក៏យ៉ាងណា។