
អតីតគ្រូជំនួយអេហ្ស៊ីបបង្ហើបថា Mo Salah បានបដិសេធសំណើររបស់ Real Madrid កាលពីឆ្នាំ២០១៨
លោក Hany Ramzy អតីតគ្រូជំនួយក្រុមជម្រើសជាតិអេហ្ស៊ីបបានទម្លាយថា ខ្សែប្រយុទ្ធ Mohamed Salah បានបដិសេធសំណើររបស់ Real Madrid កាលពីខែមិនា ឆ្នាំ២០១៨ ដោយរូបគេសប្បាយចិត្តក្នុងការបន្តនៅ Liverpool។
យ៉ាងណាក្តីលោក Ramzy មិនបានបន្ថែមអ្វីឱ្យពិស្តារអំពីរឿងដ៏គួរឱ្យរសើបខាងលើនេះទេ ដោយសារតែនេះគឺជារឿងដ៏សំខាន់សម្រាប់សមាជិករបស់ក្រុមហង្សក្រហម។
គួរឱ្យដឹងថា កីឡាករវ័យ២៧ឆ្នាំបានក្លាយទៅជាកីឡាករដ៏ល្បីលើកលោកនាពេលបច្ចុប្បន្ននេះក្រោយពីជួយឱ្យ Liverpool ឈ្នះពានរង្វាន់ UEFA Champions League, UEFA Super Cup, FIFA Club World Cup និងរងចាំក្លាយជាម្ចាស់ពានរង្វាន់ Premier League ជាលើកដំបូងផងដែរ។