ក្រុមតោខៀវ Chelsea ប្រជែងឈ្នះ Juventus ដើម្បីចុះហត្ថលេខាយកកីឡាករវ័យ ១៦ ឆ្នាំ
(BC-99)
Juventus និង Inter Milan សុទ្ធតែចាញ់ដៃក្រុមតោខៀវ Chelsea ក្នុងការចុះហត្ថលេខាយកកីឡាករវ័យក្មេង Jimi Tauriainen ដែលកំពុងតែមានហាងឆេងខ្ពស់។
ខ្សែបម្រើស្លាបអាយុ ១៦ ឆ្នាំគឺជាកូនប្រុសរបស់អតីតកីឡាករអន្តរជាតិហ្វាំងឡង់ Pasi Taurianen ហើយបានស្ថិតនៅលើរ៉ាដានៃក្លឹបកំពូលៗរបស់ អឺរ៉ុប ដែលមានបំណងចង់បានរូបគេ។ ក្រុមយក្សនៅ អ៊ីតាលី ចំនួនពីរបានបោះជំរំធ្វើការហ្វឹកហាត់នៅប្រទេស អាឡឺម៉ង់ ហើយក៏បានអញ្ជើញយុវកីឡាកររូបនេះអោយមកចូលរួមហ្វឹកហាត់ជាមួយពួកគេដើម្បីតាមដានពីសមត្ថភាពផងដែរ។
ប៉ុន្តែទីបំផុតទៅក្រុមតោខៀវ Chelsea របស់លោក Frank Lampard ឯណេះទេដែលបានឈ្នះការប្រជែងនេះនិងទទួលយកបាននូវស្នាមហត្ថលេខារបស់ Jimi បានសម្រេច។ កីឡាករវ័យក្មេងម្នាក់នេះបានយល់ព្រមចូលរួមជាមួយក្រុមតោខៀវលើកិច្ចសន្យារយៈពេល ៣ ឆ្នាំពីក្លឹបចាស់ HJK Helsinki ។
Jimi Tauriainen ដែលត្រូវបានគេពិពណ៌នាថាជា“ ខ្សែរប្រយុទ្ធស្លាបដ៏រហ័ស” និងជា“ អ្នកជំនាញទាត់បាល់ហ្វ្រីឃីក” hotshot បានក្លាយជាគោលដៅរបស់ក្រុមបាល់ទាត់ធំៗនានានៅ អឺរ៉ុប បន្ទាប់ពីគេបានបញ្ចេញឥទ្ធិពលនៅលើឆាកអន្ដរជាតិដោយស៊ុតបាន ៤ គ្រាប់អោយក្រុមជម្រើសជាតិ ហ្វាំងឡង់ អាយុក្រោម ១៦ ឆ្នាំ។
គួរបញញជាក់ថាក៏មិនខុសពីឪពុករបស់ខ្លួនប៉ុន្មានដែរសម្រាប់បងប្រុសដែលមានអាយុ ១៨ ឆ្នាំរបស់គេវិញ កំពុងតែលេងអោយ Freiburg នៅប្រទេស អាឡឺម៉ង់ នាពេលបច្ចុប្បន្ននេះតែពុំត្រូវបានចាប់អារម្មណ៍ពីក្លឹបធំៗណាមួយនៅឡើយទេ។