FiFa ច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុម Chelsea ក្នុងការទិញដូរកីឡាករនៅរដូវកាលខាងមុខនេះ
កាលពីថ្ងៃម្សិលមិញ FiFa បានច្រានចោលនៅបណ្តឹងឧទ្ធរណ៍របស់ក្រុមតោខៀវ Chelsea ក្នុងការទិញដូរកីឡាករនៅរដូវក្តៅខាងមុខនេះ ខណៈដែល FiFa នៅតែបញ្ជាក់ថាក្រុមតោខៀវគឺមិនអាចទិញដូរកីឡាករនៅរដូវកាលក្រោយនេះបាននោះទេ តែទោះបីជាយ៉ាងណាក៏ក្រុមដែលមានមូលដ្ឋាននៅទឹកដីអង់គ្លេសមួយនេះ បានបញ្ជាក់ដែរថា ពួកគេនឹងផ្តឹងទៅកាន់ CAS ជាលើកចុងក្រោយ ដើម្បីឲ្យពួកគេអាចទិញដូរកីឡាករនៅថ្ងៃខាងមុននេះបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់ FiFa ទៅកាន់ក្លឹបតោខៀវមួយនេះក៏ដោយសារតែក្លឹបហ៊ានល្មើសបំរាមរបស់ FiFa ក្នុងការទិញកីឡាករដែលមានអាយុក្រោម១៦ឆ្នាំ។ តាមពិតទៅក្លិប Chelsea ដំបូងឡើយរំពឹងថាបម្រាមរបស់ពួកគេនឹងត្រូវផ្អាកនៅរដូវក្តៅនេះ ខណៈដែលពួកគេបានប្តឹងឧទ្ទរណ៍ប្រឆាំងនឹងការកាត់ទោសដូចជាក្រុម Real Madrid, Barcelona និង Atletico Madrid ក្នុងស្ថានភាពដូចគ្នា ដែលក្លិបទាំងនេះក៏ធ្លាប់ល្មើសបម្រាបនេះផងដែរ។ ប៉ុន្តែ FIFA បានធ្វើឱ្យ Chelsea ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានទទូចថាការហាមប្រាមនេះនឹងអនុវត្តភ្លាមៗដោយទុកឱ្យពួកគេមិនមានវិសាលភាពជំនួសកីឡាករ Eden Hazard ដោយសន្មតថាគាត់នឹងចាកចេញទៅ Real Madrid ក្នុងតម្លៃ 100 លានផោននៅរដូវក្តៅនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា Chelsea ក្លឹបធ្លាប់បាន FiFa ដាក់បម្រាមមិនឲ្យទិញដូរកីឡាកររួចម្តងហើយ ដោយកាលនោះ Chelsea បានលួចទិញកីឡាករក្រោមអាយុ១៦ឆ្នាំដែលមិនមែនជាជនជាតិអឺរ៉ុប៕