Covid-19 ធ្វើឲ្យជម្រើសជាតិកម្ពុជា ពន្យាការប្រកួត ២ លើកក្នុងខែមិនានេះ
ដោយយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ការប្រកួត FIFA World Cup Qatar 2022 – Preliminary Competitions របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចំនួន ២ ប្រកួតត្រូវបានពន្យាពេល។
សម្រាប់ការប្រកួតដែលគ្រោងនឹងប្រព្រឹត្តនៅប្រទេសបារ៉ែន រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបារ៉ែន នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ នឹងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះនៅរាជធានីភ្នំពេញ ត្រូវបានលើកការប្រកួត ដោយសារមូលហេតុមានក្តីបារម្មណ៍ការរីករាលដាលនៃជំងឺរលាកសួតថ្មី Covid-19 ។
គួបញ្ជាក់ថា តាមរយៈសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងសហព័ន្ធបាល់ទាត់កម្ពុជា (FFC) មិនទាន់បានជូនដំណឹងអំពីកាលបរិច្ឆេទថ្មីនៃការប្រកួតនៅឡើយទេ បើសិនជាមានព័ត៍មានថ្មីទៀតនិងជំរាបជូនពេលក្រោយ៕