សឿយ វិសាល មើលឃើញហ្វីលីពីនប្រែប្រួលច្រើនជាងមុន
សឿយ វិសាល យល់ឃើញថា មិនមានបញ្ហាអ្វីចោទទេ ព្រោះគូប្រជែងមួយនេះមានសមត្ថភាពមិនលើសខ្វះក្រុមខ្លួនប៉ុន្មានទេ។ នេះជាការថ្លែងរបស់ប្រធានក្រុមជម្រើសជាតិកម្ពុជាមុនប៉ះហ្វីលីពីនក្នុងការប្រកួតបើកឆាកវគ្គចែកពូល AFF Cup 2022 នៅថ្ងៃអង្គារ ទី២០ ខែធ្នូ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
ខ្សែការពារខាងលើលម្អិតបែបនេះ “៖និយាយទៅហ្វីលីពីនប្រែប្រួលច្រើន ជាពិសេសការពារ និងប្រយុទ្ធ ប៉ុន្តែយើងមិនបារម្ភច្រើនទេ ព្រោះអ្វីសមត្ថភាពមិនខុសគ្នាប៉ុន្មានទេ នៅអាស៊ានដូចគ្នាអ៊ីចឹង ព្រោះមិនមែនជាកម្រិតជប៉ុន អ៊ីរ៉ង់ អីទេ។ យើងនឹងប្រឹងអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្ររបស់យើង។”
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅម៉ោង៥ល្ងាចដែលជាការប្រកួតបើកឆាកពូល A។
កម្ពុជាឈ្នះហ្វីលីពីនចុងក្រោយបង្អស់ក្នុងពាន AFF Cup នេះកាលឆ្នាំ២០០២ ដោយលទ្ធផល១ទល់នឹង០៕