
ក្រុមបាល់ទះក្នុងសាលបុរសកម្ពុជានឹងចាប់ផ្ដើមប្រកួតកីឡានៅថ្ងៃអង្គារ
ក្រុមបាល់ទះបុរសកម្ពុជា នឹងចាប់ផ្ដើមការប្រកួតកីឡាអាស៊ីលើកដំបូងក្នុងរយៈពេល៥៣ឆ្នាំ ពោលតាំងពីឆ្នាំ១៩៧០ដែលបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅក្រុងបាងកក ប្រទេសថៃ។
ក្នុងការប្រកួតឆ្នាំ២០២៣ ដែលលើកមកធ្វើនៅឆ្នាំ២០២៣ ក្នុងក្រុងហាងចូវ ប្រទេសចិន នេះ ក្រុមបាល់ទះបុរសកម្ពុជាស្ថិតក្នុងពូល C ដែលមានកូរ៉េខាងត្បូង និងឥណ្ឌា។
ប្រកួតដំបូងក្រុមកម្ពុជាត្រូវប៉ះកូរ៉េខាងត្បូង ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ម៉ោង៦ល្ងាច ម៉ោងនៅកម្ពុជា និងប៉ះឥណ្ឌា ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ម៉ោង១និង៣០នាទីល្ងាច ម៉ោងនៅកម្ពុជា៕