
អ្នកគាំទ្រ Aston Villa រងការវាយដំពីប៉ូលីសខណៈអ្នកគាំទ្រម្នាក់ត្រូវបានចាប់ខ្លួននៅ Selhurst Park
(BC-99)
ក្រុមអ្នកគាំទ្រ Aston Villa បានប៉ះទង្គិចគ្នាជាមួយប៉ូលីសរក្សារសណ្តាប់ធ្នាប់និងមានបុរសម្នាក់ត្រូវបានឃាត់ខ្លួនទុកបន្ទាប់ពីលទ្ធផលចុងក្រោយនៃការប្រកួតនៅ Selhurst Park របស់ក្រុមម្ចាស់ផ្ទះ Crystal Palace បានប្រកួតឈ្នះដោយលទ្ធផល ១-០ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៍ទី៤នេះក្រុមកូនពៅ Aston Villa មិនមានសំណាងរកបានសូម្បីតែ១ពិន្ទុពីការប្រកួតហើយថែមទាំងត្រូវបាត់បង់កីឡាករដោយសារតែរងពិន័យកាតលឿងចំនួនពីរដងទៅវិញ។ Lansbury បានស៊ុតតាមស្មើអោយ Aston Villa ទៅហើយក៏ប៉ុន្តែការធ្វើជាដួលដោយ Jack Grealish ត្រូវបានអាជ្ញាកណ្តាល Kevin Friend បដិសេធគ្រាប់បញ្ចូលទីនេះជាមោឃៈ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រិយ៍មិត្តក្រុមភ្ញៀវបានឡើងកំដៅតបទៅអជ្ញាកណ្តាលដោយការស្រែកជេរស្តីនិងឈានដល់ការវាយកំទេចកៅអីជាដើម។ ភ្លាមៗប៉ូលីសបានចេញទៅបង្ក្រាបភាពចលាចលទាំងនេះដោយប្រើដំបងជាអាវុធវាយទៅអ្នកគាំទ្រ Aston Villa ទាំងនោះ។ ភាពរំជើបរញ្ជួយនេះដែរក៏បានស្ងប់ស្ងាត់ទៅវិញក្រោយពីប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់ស្របពេលដែលការប្រកួតក៏បញ្ចប់ទៅជាធម្មតា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា១គ្រាប់របស់ Crystal Palce បានស៊ុតបញ្ចូលទីដោយកីឡាករ Ayew នៅនាទីទី៧៣ហើយវាក៏ជាជ័យជម្នះ២ដងជាប់គ្នាផងដែរបន្ទាប់ពីពួកគេបានប្រកួតឈ្នះនៅផ្ទះរបស់ Manchester United កាលពីសប្តាហ៍មុននិងជួយរុញអោយក្រុមរបស់គេឋិតនៅចំណាត់ថ្នាក់លេខ៤មាន៧ពិន្ទុ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រីឯក្រុម Aston Villa កំពុងឋិតនៅចំណាត់ថ្នាក់លេខ១៨មាន៣ពិន្ទុ ក្រោយពីការប្រកួតនេះចប់សព្វគ្រប់ខ្សែប្រយុទ្ធ McGinn បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុមរបស់ខ្លួនត្រូវបានគេប្លន់យកពិន្ទុអស់ទៅហើយ។