Man UTD ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Lautaro Martinez តម្លៃ១១១លានអឺរ៉ូរបស់ Inter Milan
Manchester United ត្រូវបានគេរាយការណ៍មកថា បានដាក់ចាប់អារម្មណ៍ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lautaro Martinez របស់ Inter Milan។
តម្លៃផ្ទេររបស់គេត្រូវបានរាយការណ៍ថាកើនដល់១១១លានអឺរ៉ូក្រោយឡើងទម្រង់លេងយ៉ាងល្អនាពេលបច្ចុប្បន្ន ខណៈឆ្នាំមុន Inter បានទិញគេពីក្លិប Racing Club ក្នុងតម្លៃ២២.៧លានអឺរ៉ូប៉ុណ្ណោះ។
គួរឲ្យដឹងថា Lautaro Martinez រកបាន៧គ្រាប់និងបញ្ជូន២គ្រាប់ពីការចូលលេង១៣ប្រកួតសម្រាប់ Inter ក្នុងរដូវកាល២០១៩-២០នេះក្រោមការដឹកនាំរបស់លោក Antonio Conte។