
Ramos ទទួលបានចំណងដៃកូនទី៤
ភរិយាខ្សែការពារ Sergio Ramos បានផ្ដល់ចំណងដៃដល់រូបគេនូវកូនប្រុសទី៤ក្នុងគ្រួសារ កាលល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកក្កដា និងមានឈ្មោះថា Maximo Adriano។
Ramos បានបញ្ចប់រដូវកាល២០១៩/២០២០ ក្នុងនាមជាជើងឯក La Liga ជាមួយក្លិប Real Madrid។ គេមានពេលវេលាច្រើនដើម្បីមើលថែភរិយា។
សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញដដែលបានបង្ហាញរូបភាពភរិយា និងកូនប្រុសលើបណ្ដាញសង្គមយ៉ាងច្រើនសន្លឹក។
កីឡាករវ័យ៣៤ឆ្នាំបានសរសេរថា “៖យើងមានកិត្តិយសសូមណែនាំលោកអ្នកឲ្យស្គាល់ Maximo Adriano ដែលបានកើតនៅម៉ោង៦និង៥៦នាទីល្ងាច មានទម្ងន់៣គីឡូ៣ខាំ ហើយឥឡូវនេះ គេ និងម្ដាយរបស់គេមានសុខភាពល្អទេ។”
Ramos និង Rubio ចាប់ដៃជាស្វាមីភរិយានៅឆ្នាំ២០១២។ មុន Maximo ចាប់កំណើត គេមានកូនប្រុស៣នាក់ គឺ Sergio អាយុ៥ឆ្នាំ, Marco ៤ឆ្នាំ និង Alejandro អាយុ២ឆ្នាំ។ អ្នកទាំងពីរបានប្រារព្ធអាពាហ៍ពិពាហ៍ក្នុងព្រះវិហារដ៏ធំមួយនៅក្រុង Sevilla៕