
Cristiano Ronaldo៖ ពានរង្វាន់ Serie A ផ្ញើរជូនដល់អ្នកគាំទ្រដែលប្រយុទ្ធជាមួយវីរុសកូវីដ១៩ទាំងអស់
Juventus បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A រដូវកាល២០១៩/២០ ក្រោយពីបានយកឈ្នះ Sampdoria ដោយលទ្ធផល២ទល់នឹង០កាលពីយប់មិញ។
ក្រោយបញ្ចប់ការប្រកួតខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖ “រីករាយណាស់សម្រាប់ពានរង្វាន់លើកទី២ជាប់ៗគ្នានេះ ហើយបន្តកសាងប្រវត្តិសាស្រ្តថ្មីទៀតជាមួយនឹងក្លឹបដ៏អស្ចារ្យនេះ។ ហើយពានរង្វាន់មួយនេះគឺផ្ញើរជូនទៅកាន់អ្នកគាំទ្រ Juve ទាំងអស់ដែលបានរងគ្រោះជាមួយនឹងវីរុសដ៏កាចសាហាវនាពេលកន្លងមក។”
គួរឱ្យដឹងថា នេះគឺជាការឈ្នះពានរង្វាន់ Serie A ជាលើកទី៩ជាប់ៗគ្នាហើយរបស់ក្រុមរហស្សនាមសេះបង្កង់ ហើយក៏ជាការឈ្នះលើកទី៣៦នៅក្នុងប្រវត្តិសាស្រ្តក្លឹបផងដែរ។