
មឿន សុខហ៊ុច ទទួលស្គាល់ការចាញ់ពិន្ទុ យ៉េន ឌីណា
ការប្រកួតលើកទី៤ជាមួយ យ៉េន ឌីណា កាលពីចុងសប្តាហ៍ មឿន សុខហ៊ុច បានទទួលស្គាល់ការចាញ់ពិន្ទុ យ៉េន ឌីណា ដោយលោកគោរពទៅតាមការដាក់ពិន្ទុរបស់ចៅក្រម ក្រោយពេលប្រកួតចប់ពេញ៥ ទឹកក្នុងការដណ្តើមប្រាក់លានខារ៉ាប៉ាវ នាសង្វៀន CNC ។
ក្រោយចប់ការប្រកួត មឿន សុខហ៊ុច បានលើកឡើងថា ខ្ញុំទទួលស្គាល់ការចាញ់នេះ ពីព្រោះខ្ញុំគោរពតាមការដាក់ពិន្ទុចៅក្រមពេលពួកយើងប្រកួតលើសង្វៀន ដូចនេះខ្ញុំគ្មានអ្វីដែលត្រូវតវ៉ាអ្វីនោះទេ ។
ការប្រកួតរវាង មឿន សុខហ៊ុច និង យ៉េន ឌីណា ពិតជាទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា ដោយប្រកួតអស់ពីសមត្ថភាព និងបញ្ចេញក្បាច់អស់រៀងៗខ្លួន ហើយប្រកួតចប់ពួកគេបានបង្ហាញការគោរពគ្មានទៅ វិញទៅមក ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរដូចគ្នា ។ សូមបញ្ជាក់ថា ការប្រកួតជាមួយគ្នា៤ដងកន្លងមក យ៉េន ឌីណា ឈ្នះ២ដង ស្មើម្តង និង មឿន សុខហ៊ុច ឈ្នះម្តង ៕