ខ្សែការពារ Hector Bellerin អាចនឹងសម្រាកក្រៅទីលានដល់ចប់រដូវកាល ក្រោយរងរបួសសសៃជើង
យោងតាមការបញ្ជាក់របស់ប្រភពសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា ខ្សែការពារស្លាបស្តាំ Hector Bellerin អាចនឹងសម្រាកក្រៅទីលានដល់ចប់រដូវកាលនេះក្រោយពីរងរបួសសសៃជើងក្នុងអំឡុងពេលប៉ះជាមួយក្រុមតោខៀវ Chelsea កាលពីសប្តាហ៍មុន។
សញ្ជាតិអេស្ប៉ាញត្រូវបានសែងចេញពីទីលានក្នុងអំឡុងវគ្គទី២ដែលក្រុមកាំភ្លើងធំទទួលបានជ័យជម្នះ២ទល់នឹង០នៅក្នុងជំនួបប្រចាំក្រុងឡុងដ៍ (London Derby) នៃក្របខ័ណ្ឌ Premier League។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា នេះគឺជាការរងរបួសជើងសារជាថ្មីរបស់ Hector Bellerin ក្រោយពីមានបញ្ហារបួសកំភួនជើងម្តងមកហើយ ដោយឡែកសម្រាប់គ្រូបង្វឹក Unai Emery បាននិយាយថា លោកមិនទាន់ដឹងច្បាស់អំពីបញ្ហារបួសនេះឡើយដោយរងចាំការពិនិត្យពីក្រុមគ្រូពេទ្យរបស់ Arsenal ជាមុនសិន។