Real និង Man City ឡើងវគ្គ៨ក្រុម UCL
Real Madrid និង Manchester City បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ហើយក្រោយឈ្នះគូប្រកួតរៀងៗខ្លួន នៅថ្ងៃអង្គារ ទី១៦ ខែមីនា។
នាំមុខលើ Atlanta ១ទល់នឹង០ កាលជើងទីមួយវគ្គ១៦ក្រុម Real Madrid បន្តឈ្នះក្រុមអ៊ីតាលីមួយនេះម្ដងទៀតក្នុងជើងទី២នៅអេស្ប៉ាញ ដោយលទ្ធផល៣ទល់នឹង១។
Karim Benzema, Sergio Ramos និង Marco Asensio ជាអ្នករកគ្រាប់បាល់សម្រាប់ក្រុមលោក Zinedine Zidane។
ចំណែក Manchester City បានបន្តឈ្នះ Borussia Monchengladbach ២ទល់នឹង០ថែមទៀត ដែលលទ្ធផលសរុប គឺ៤ទល់នឹង០។
Kevin de Bruyne និង Ilkay Gundogan រកបានម្នាក់មួយគ្រាប់សម្រាប់ Man City។
ដូច្នេះជ័យជម្នះនេះមានន័យថា ក្រុមមេឃខៀវនៅមានឱកាសយកបានជើងឯក៤កម្មវិធីផ្សេងគ្នាក្នុងរដូវកាលនេះ ដែលមាន Premier League, Premier League, Champions League, FA Cup និង League Cup៕