ឃាត់ខ្លួនគ្រូបង្គោល PSG និងកូនប្រុសពីបទរើសអើងពូជសាសន៍
សមត្ថកិច្ចបានឃាត់ខ្លួនគ្រូបង្គោល Paris Saint Germain លោក Christophe Galtier និងកូនប្រុសលោកឈ្មោះ John Valovic-Galtier ពីបទប្រកាន់ពូជសាសន៍ ប្រមាថមើលងាយប្រជាជនស្បែកខ្មៅ និងសាសនាអ៊ីស្លាម។
Reuters, RMC Sports និង The Athletic បានរាយការណ៍ក្នុងពេលដំណាលគ្នាថាគ្រូបង្វឹក Galtier និងកូនប្រុសរបស់គាត់គឺ John Valovic-Galtier ត្រូវបានចោទប្រកាន់ដូចខាងលើកាលនៅជាគ្រូបង្គោល Nice ។ នៅពេលទាក់ទងដោយ AFP លោក Olivier Martin មេធាវីរបស់ Galtier បានបដិសេធមិនឆ្លើយ។ រដ្ឋអាជ្ញាក្រុង Nice បាននិយាយថា ករណីនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅចុងថ្ងៃសុក្រ ។
ក្នុងខែមេសា Julien Fournier នាយកកីឡា Nice ចាប់ពីខែសីហា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២២ បានចោទប្រកាន់គ្រូបង្វឹក Galtier ពីការនិយាយមិនល្អអំពីកីឡាករស្បែកខ្មៅ និងមូស្លីមច្រើនពេក។ Romain Molina អ្នកកាសែតស៊ើបអង្កេតកីឡាជនជាតិបារាំងក៏បានដកស្រង់ព័ត៌មាននេះនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ផងដែរ៕