
Benfica ចង់បាន Cillesen ពី Barcelona ក្នុងតំលៃទាបក្រោម ២០លានអឺរ៉ូ
ការពិតសំរាប់ Jasper Cillesen គឺចង់ចាកចេញពីកៅអីបំរុង ដើម្បីបានលេងក្នុងពានរង្វាន់អឺរ៉ុប និងប្រែក្លាយជាអ្នកចាំទីឆ្នើមមួយរូប។ ខណៈដែលក្រុមផ្សេងៗចង់បាន Cillesen ទៅបំពេញដៃជាអ្នកចាំទី បានធ្វើអោយ Barca ពិចារណាទាញយកផលប្រយោជន៏ពីរូបគេ។
Benfica គឺជាក្រុមចុងក្រោយបំផុតដែលចាប់អារម្មណ៍លើអ្នកចាំទីរូបនេះ។ ពួកគេចង់ឱ្យគេតំលៃក្រោម 20 លានអឺរ៉ូ ខណៈដែល Barca គិតថាពួកគេគួរតែទទួលបានច្រើនជាងនេះទៅវិញ។
អ្នកមានបុណ្យ Barcelona ជឿជាក់ថាអ្នកចាំទីរូបនេះបានបង្ហាញពីសក្ដានុពលដ៏អស្ចារ្យរបស់គេជាមួយនិងក្លឹបថ្មី ដូច្នេះទើបពួកគេមិនចង់លក់ក្នុងតំលៃទាបនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបបាល់ទាត់នៅព័រទុយហ្កាល់មួយនេះ មានទឹកចិត្តតិចតួចណាស់ក្នុងការចង់បាន Cillesen។