Pickford អវត្តមានជម្រុះ World Cup ៣ប្រកួតសម្រាប់អង់គ្លេស
អ្នកចាំទី Jordan Pickford នឹងអវត្តមានពីវគ្គជម្រុះ FIFA World Cup ចំនួន៣ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងខែមីនានេះ ដោយសាររបួសសាច់ដុំពោះត្រង់ពោះ។
កីឡាករក្លិប Everton ខាងលើត្រូវបានប្ដូរចេញក្នុងវគ្គទីមួយជំនួបចាញ់ Burnley នៅ Premier League កាលថ្ងៃសៅរ៍ ទី១៣ មីនា កន្លងទៅ។
ភាគីក្រុមរហស្សនាមស្ករគ្រាប់ថ្លែងថា គេក៏នឹងខកខានជំនួបវគ្គ៨ក្រុម FA Cup តទល់ Manchester City នាថ្ងៃសៅរ៍ ខាងមុខ ក៏ដូចជាការប្រកួតជម្រុះពានរង្វាន់ពិភពលោកជាមួយ សាន ម៉ារីណូ, អាល់បានី និងប៉ូឡូញ។
លោក Gareth Southgate គ្រូបង្គោលអង់គ្លេសេនឹងប្រកាសបញ្ជីឈ្មោះនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា។
របួសរបស់ Pickford កើតឡើងពេលព្យាយាមរារាំងបាល់ពី Johan Berg Gudmundsson។
Pickford បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេស៣០លើកមកហើយ និងបានចូលលេងក្នុងការប្រកួត UEFA Nations League កាលខែវិច្ឆិកា កន្លងទៅ៕