Haaland ក្លាយជាកីឡាកររកបានគ្រាប់បាល់៤ប្រកួតក្រៅដីជាប់ៗគ្នា
Erling Haaland បានក្លាយជាកីឡាករតែម្នាក់គត់ដែលអាចរកគ្រាប់បាល់បញ្ចូលទីក្រៅដី៤ប្រកួតជាប់ៗគ្នានៅ Premier League។
ក្នុងនាទី១៦ ក្រោយទទួលបាល់ពីការបញ្ជូនដោយ Bernado Silva ខ្សែប្រយុទ្ធន័រវេស៍រូបនេះបានបំប៉ោងសំណាញ់គ្រាប់ទី២សម្រាប់ Manchester City លើ Wolverhampton ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ដែល Man City ឈ្នះ០ទល់នឹង៣។
គិតមកទល់ពេលនេះ អតីតកីឡាករ Borussia Dortmund រកបាន១១គ្រាប់ពី៧ប្រកួតនៅ Premier League និង៣គ្រាប់នៅ UEFA Champions League ហើយក៏មាន assist ១ដែរ៕