![](https://www.msrsport.com/wp-content/uploads/2018/08/Untitled-1-18.jpg)
ក្លឹបថ្មីរបស់ David Beckham នៅសហរដ្ឋអាមេរិកចេញឈ្មោះជាផ្លូវការហើយ!
ក្លិបបាល់ទាត់របស់ David Beckham ត្រូវបានគេដាក់ឈ្មោះថា Internacional de Futbol Miami ឬ Inter Miami CF ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០២០។
ចំពោះស្លាកក្លិបមានពណ៌ផ្កាឈូកខ្មៅ និងក្ងានសពី និងព្រះអាទិត្យមួយមានកាំរស្មីចំនួន៧ ដែលជាការគោរពដល់អាជីពអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស។
គួររំលឹកថា អតីតខ្សែបម្រើជំនាញ Free kick បានប្រកាសបង្កើតក្លឹបបាល់ទាត់ថ្មីមួយដោយស្ថិតនៅក្នុងទីក្រុង Miami រដ្ឋ Florida ដែលនេះគឺជាផែនការយូរអង្វែងរបស់ខ្លួនដើម្បីប្រកួតប្រជែងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។
បុរសកូន៤ខាងលើបានចំណាយពេល១១ឆ្នាំជាមួយ Manchester United មុនចាកចេញទៅ Real Madrid ក្នុងឆ្នាំ២០០៣ រួចក៏បន្តទៅចូលរួមជាមួយ LA Galaxy, AC Milan និងចុងក្រោយគឺ Paris Saint-Germain ហើយក៏ប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១៣៕
Four years ago, we dreamt of a soccer club.
Today, we’re proud to announce the official crest of that club.
Join us on a journey that has only just begun.
THIS IS US. THIS IS MIAMI.#InterMiamiCF #ThisIsMiami #MLS pic.twitter.com/uw8QOA2lfG— Inter Miami CF (@InterMiamiCF) September 5, 2018