
អង់គ្លេសចាញ់ហុងគ្រីជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចាញ់ម្ចាស់ផ្ទះហុងគ្រី ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួត UEFA Nations League នៅថ្ងៃសៅរ៍ ទី០៤ ខែមិថុនា។
គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះហុងគ្រីកើតឡើងក្នុងនាទី៦៦ដោយសារទាត់១១ម៉ែត្រពី Dominik Szoboszlai ក្រោយ Reece James បង្កកំហុសលើ Zsolt Nagy ក្នុងប្រអប់អ្នកចាំទី។
នេះជាបរាជ័យរបស់អង់គ្លេសក្រោមថ្វីជើងហុងគ្រី ជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ពោលចាប់តាំងពីឆ្នាំ១៩៦២មក។
បន្ទាប់ពីការប្រកួតប្រចាំ Group A 3 នេះទៅ ក្រុមតោកំណាចត្រូវប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់នៅថ្ងៃអង្គារ ខាងមុខ៕