
ចប់ជើងទី១ ក្រុមនារីភ្នំពេញក្រោនទទួលបានកំណត់ត្រា១០០ភាគរយក្នុងលីគនារី
ការប្រកួតបាល់ទាត់ជម្រើសជើងឯកនារី រដូវកាល២០២១/២០២២ បានបញ្ចប់ជើងទី១ហើយ កាលថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។
ជាលទ្ធផលពីការប្រកួតមួយជើងមក ក្រុមនារីភ្នំពេញក្រោន ទទួលបានកំណត់ត្រា១០០ភាគរយតែម្ដង ពោល គឺឈ្នះទាំង៧ប្រកួត មាន២១ពិន្ទុពេញ។
បើនិយាយពីចំនួនគ្រាប់បាល់វិញ ក្រុមនារីសិង្ហក្រហមរកបានដល់ទៅ៦០គ្រាប់ និងរបូតវិញតែ២គ្រាប់ប៉ុណ្ណោះ។
ភ្នំពេញក្រោនតាមពីក្រោយដោយកំពង់ស្ពឺ និងសៀមរាប ដែល២ក្រុមនេះមាន១៥ពិន្ទុដូចគ្នា។
ក្រុមដែលយ៉ាប់ជាងគេ គឺខេត្តកណ្ដាលដែលចាញ់គេទាំង៧ប្រកួត រកបានតែ៦គ្រាប់ និងរបូតដល់ទៅ៦២គ្រាប់។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ជម្រើសជើងឯកនារី រដូវកាល២០២១/២០២២ មាន៨ក្រុមចូលរួម ប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ រហូតដល់ចប់ជុំទី២នៅខែមីនា ខាងមុខ៕