
លោក Honda នឹងចូលដឹកនាំក្រុម U23 ដោយផ្ទាល់
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងមានវត្តមាននៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយផ្ទាល់តែម្ដង ដោយត្រូវចូលរួមដឹកនាំកូនក្រុមអាយុក្រោម២៣ឆ្នាំក្នុងការប្រកួតព្រឹត្តិការណ៍ AFF U23 Championship 2022។

PHNOM PENH-CAMBODIA- Match photo during AFF Suzuki Cup 2018 Final Rounds group A between Cambodia vs Laos at the Olympic Stadium on November 20, 2018. Picture by Thananuwat Srirasant/Lagardere Sport.
នេះជាការបង្ហាញខ្លួនដឹកនាំកូនក្រុមសាជាថ្មីនៅកម្ពុជា ក្រោយខកខានតាំងពីឆ្នាំ២០១៩ ដោយឆ្នាំ២០២០ និង២០២១ ត្រូវធ្វើឡើងនៅក្រៅប្រទេស ដោយសារតែបញ្ហាកូវីដ១៩។
មុនឈានចូលដល់ការប្រកួតផ្លូវការ សហព័ន្ធបានចេញនូវបញ្ជីឈ្មោះកីឡាករ៧៤នាក់សម្រាប់ការប្រមូលផ្ដុំជម្រុះ២ជុំ។ កីឡាករចំនួន២៣នាក់នឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួត។
គួរបញ្ជាក់ថា AFF U23 Championship 2022 ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ។ ក្នុងនោះកម្ពុជា ស្ថិតនៅពូល A ដែលមានហ្វីលីពីន ទីម័រខាងកើត និងប្រ៊ុយណេ៕