Sevilla គ្រោងបញ្ចប់តំណែងគ្រូបង្វឹកនាពេលឆាប់ៗខាងមុខនេះ
ក្លិប Sevilla ត្រូវបានរាយការណ៍ថា ជិតឈានដល់ការបញ្ចប់តំណែងរបស់អ្នកចាត់ការ Julen Lopetegui នៅពេលរដូវកាលនេះត្រូវបានបញ្ចប់ក្រោយពីចុងក្រោយនេះដោយក្លឹបឈ្នះតែ៤លើកប៉ុណ្ណោះ ចំណោម១៧ប្រកួត។
រីឯសារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថា ប្រធានផ្នែកកីឡារបស់ Sevilla លោក Monchi បានទាក់ទងអតីតអ្នកចាត់ការ Granada លោក Diego Martinez មកដឹកនាំបន្ត។
លើសពីនេះទៅទៀត លោក Martinez មានភាពជិតស្និទ្ធជាមួយលោក Monchi ដែលជាអ្នកតែងតាំងគ្រូបង្វឹករូបនេះ ជាគ្រូបង្គោលក្រុម Sevilla B ហើយធ្លាប់ជាសមាជិកក្រុមការងារគ្រូបង្វឹករបស់លោក Unai Emery ដែលបានជួយ Sevilla ឈ្នះជើងឯក Europa League ក្នុងឆ្នាំ២០១៤៕
The Nightmare