ប្រវត្តិសាស្ត្រត្រូវបានកែប្រែ ពាក្យថាអ្នកជំងឺនៅអាស៊ានត្រូវបានផ្លាស់ប្តូរ
អបអរសាទរ !! ក្រុមបាល់ទាត់យុវជនជម្រើសកម្ពុជា U18 បានយកឈ្នះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិវៀតណាម U18 ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFF U18 Championship 2019 ដោយមានប្រទេសជាសមាជិកសរុបចំនួន 12 ចូលរួម ក្នុងនោះក៏មានកម្ពុជាផងដែរ។
ស្ថិតក្នុងប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា U18 ត្រូវធ្វើការធ្ងន់ ព្រោះប៉ះក្រុមខ្លាំង ជម្រើសជាតិវៀតណាម ដែលជាម្ចាស់ផ្ទះ និងកំពុងស្រេកឃ្លានជ័យជំនះមកលើក្រុមជម្រើសជាតិកម្ពុជា។ ប៉ុន្តែលទ្ធផលមិនដូចការគិត ហើយនេះជាប្រវត្តិសាស្ត្រលើកទី2 របស់កម្ពុជាក្នុងកម្មវិធីនេះ បន្ទាប់ពីយកឈ្នះជើងឯក 14សម័យកាល ជម្រើសជាតិថៃ កាលពីប្រកួតទី2 កន្លងទៅ ធ្វើឲ្យមានការភ្ញាក់ផ្អើល នឹកស្មានពុំដល់ ក្រោយបញ្ចប់ទៅដោយលទ្ធផល 4:3។ សម្រាប់ការប្រកួតជាមួយវៀតណាមនេះ កម្ពុជាធ្វើបានជាលើកទី2 បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ 2:1 ដែលសម្រេចដោយ សៀងចន្ធា និង កីឡាករលេខ 20 ធី លៀង មួយគ្រាប់ទៀត យកឈ្នះវៀតណាមនៅ នាទី 90′ +5′ មិនគួរជឿ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដូច្នេះទោះបីជាកម្ពុជាមិនបានបន្តទៅវគ្គបន្ទាប់ក្តី ប៉ុន្តែគោព្រៃកម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីជូនជាតិមាតុភូមិ ដែលប្រជាជនទូទាំងប្រទេសកម្ពុជា រង់ចាំទទួលយ៉ាងមោទនភាពបំផុត ដោយយើងមាន 6ពិន្ទុយកមកផ្ទះ ដែលបានមកពីក្រុមខ្លាំងប្រចាំតំបន់ទាំងពីរ គឺថៃ និង វៀតណាម៕