Juventus ព្រមឲ្យ Ronaldo និងថែមលុយមហាសាលជាថ្នូរយក Mbappe ពី PSG
បើយោងតាមសារព័ត៌មាន Skysport បានចេញផ្សាយឲ្យដឹងថា ក្រុមសេះបង្កង Juventus កំពុងត្រៀមកញ្ចប់លុយតម្លៃបំបែកឯតទគ្គកម្មពិភពលោក ដោយការដេញថ្លៃ ៣៦០ លានផោនដែលមិនគួរអោយជឿដើម្បីព្យាយាមចរចារចង់បាន Kylian Mbappe ដោយព្រមផ្ទេរ Cristiano Ronaldo អោយទៅ Paris Saint-Germain ជាថ្នូរនិង Mbappe។
គួររំលឹកថា Juventus បានទិញ Ronaldo ពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃ ១០៥ផោនកាលពីឆ្នាំ២០១៨ និងទទួលបានប្រាក់ពលកម្មប្រមាណជា៥សែនផោន ក្នុងមួយសប្តាហ៍។ ជាមួយគ្នានោះ ពេលដែល Ronaldo បានផ្ទេរមកទឹកដីអ៊ីតាលី បានធ្វើឲ្យប្រិយ៍ជាច្រើនលាននាក់មានការភ្ញាក់ផ្អើលម្តងហើយ។ ហើយការផ្ទេរ Ronaldo ទៅកាន់លីគកសិកម្មជាថ្នូរចង់បាន Mbappe ពី Juventus នាពេលនេះ ក៏បានធ្វើអោយព័ត៌មានដែលកំពុងរសើបមួយនេះ កាន់តែធ្វើឲ្យមានប្រិយ៍មិត្តរាប់លាននាក់មានការភ្ញាក់ផ្អើលនិងចង់តាមដានកាន់តែខ្លាំងជាមុនទៀត៕