Sir Alex បើកឡានទៅមើលអង់គ្លេសប៉ះស្កុតឡេន តែត្រូវគេហាមមិនឲ្យចតលើចំណត VIP
Sir Alex Ferguson បានបើករថយន្ដដោយខ្លួនឯងទៅដល់កីឡដ្ឋាន Wembley ដើម្បីទស្សនាការប្រកួត Euro រវាងអង់គ្លេស និងស្កុតឡេន ប៉ុន្តែអតីតអ្នកចាត់ការជោគជ័យរបស់ Manchester United ត្រូវបានកម្លាំងសន្តិសុខហាមឃាត់មិនឲ្យចតលើចំណត VIP ឡើយ។ លោកបានទៅដល់កីឡដ្ឋានមុនការប្រកួតដល់ទៅ៤ម៉ោង។
បុរសវ័យ៧៩ឆ្នាំក៏ធ្លាប់ជាគ្រូបង្គោលស្កុតឡេនមួយរយៈដែរកាលឆ្នាំ២០១៥ តែបានចាកចេញក្រោយធ្លាក់ជម្រុះ World Cup។
សារព័តមាន the Sun លើកឡើងថា ទោះបីជាបុគ្គលដ៏ជោគជ័យមួយរូប លោក Ferguson មិនត្រូវបានស្វាគមន៍ដោយភាពកក់ក្ដៅ ហើយបែរជាឲ្យទៅចតឆ្ងាយពីចំណត VIP ទៅវិញ។ យ៉ាងណា បុរសជនជាតិស្កុតឡេននៅតែបន្តដំណើរទៅទស្សនាក្រុមជម្រើសជាតិរបស់លោក។
ក្នុងនាមជាអ្នកចាត់ការ លោក Ferguson ធ្លាប់ឈ្នះជើងឯកលីគ១៧ដង ដែលក្នុងនោះមាន១៣ដងនៅ Manchester United, មួយដងនៅ St. Mirren និង២ដងនៅ Aberdeen បូករួមទាំងពានរង្វាន់តូចធំជាច្រើនទៀត៕