ក្រោយឈ្នះម៉ាឡេស៊ី ជំរើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំឈរលេខ១ក្នុងពូលB
ការប្រកួតបាល់ទាត់ AFF LG U-22 Cup 2019 ក្នុងពូលB ត្រូវបានបញ្ចប់ការប្រកួតហើយនៅក្នុងថ្ងៃនេះ ខណៈ មីយ៉ាន់ម៉ា បានត្រឹមតែទទួលបានម្នាក់មួយពិន្ទុជាមួយក្រុមជំរើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី ក្រោយបញ្ចប់លទ្ធផល១ស្មើ ស្របពេលដែលក្រុមជំរើសជាតិបានទាត់អាយុក្រោម២២ឆ្នាំរបស់កម្ពុជា បានប្រកួតឈ្នះ ម៉ាឡេស៊ី 1ទល់ 0 ស៊ុតដោយកីឡាករខ្សែការពារ សេត រ៉ស៊ីប ខណៈដែល ម៉ាឡេស៊ី មានគ្នាតែ១០នាក់ ហើយគិតត្រឹមពេលនេះ ក្រុមជំរើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាកំពុងនាំមុខគេក្នុងកំពូលតារាងនៅពូលB។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា នៅថ្ងៃស្អែកក៏នឹងមានការប្រកួតបាល់ទាត់ AFF LG U-22 Cup 2019 ២គូទៀត ដែលជាការប្រកួតក្នុងពូលA រវាងក្រុមជំរើសជាតិអាយុក្រោម២២ ហ្វីលីពីន ប្រកួតជាមួយ ក្រុមជំរើសជាតិអាយុក្រោម២២ឆ្នាំថៃនៅវេលាម៉ោង ៣:៣០នាទីរសៀល និងមួយគូទៀតគឺ ទីម័រ ប្រកួតជាមួយ វៀតណាម នៅវេលាម៉ោង ៦:៣០ល្ងាច ដែលការប្រកួតធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៌CTN និង Mytv ព្រមទាំងមានផ្សាយតាម Page Facebook សហព័ន្ធបាល់ទាត់កម្ពុជាផងដែរ៕