Ronaldinho បដិសេធចំពោះកំហុសដែលបណ្តាលអោយមានការចាប់ខ្លួននៅ ប៉ារ៉ាហ្គាយ
(BC-99)
Ronaldinho ដែលជាអតីតកីឡាករបាល់ទាត់ដ៏អស្ចារ្យរបស់ប្រទេស ប្រេស៊ីល និងក្រុមអ្នកមានបុណ្យបាសេឡូណានៅតែប្រកាន់ថាខ្លួនគ្មានទោសកំហុសបន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទកាន់លិខិតឆ្លងដែនក្លែងក្លាយ។
Ronaldinho និង Roberto Assis ដែលជាបងប្រុសនិងជាអតីតភ្នាក់ងាររបស់ខ្លួនផ្ទាល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៦ ខែមីនាភ្លាមៗបន្ទាប់ពីបានទៅដល់ក្រុង Asuncion ដើម្បីផ្សព្វផ្សាយសៀវភៅដែលខ្លួនបាននិពន្វនិងការបើកដំណើរការកាស៊ីណូអនឡាញ។
អ្នកទាំងពីរបានទទូចប្រឆាំងនឹងភាពគ្មានទោសពៃរ៍របស់ពួកគេ ក៏ប៉ុន្តែត្រូវបានតុលាការ ប៉ារ៉ាហ្គាយ សម្រេចអោយជាប់ឃុំទាំងពីរចនាក់បងប្អូនចំនួន ៣២ ថ្ងៃនៅក្នុងពន្ធនាគារមុនពេលត្រូវបានដោះលែងនិងយកទៅឃុំខ្លួនជាបន្តក្នុងសណ្ឋាគារមួយកាលថ្ងៃទី ៨ ខែមេសា កន្លងទៅនេះ។
ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត Ronaldinho បានផ្តល់បទសម្ភាសន៍លើកដំបូងអោយស្ថានីយ៍ទូរទស្សន៍ ABC Paraguayan ថា“ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថាឯកសារទាំងនោះជាឯកសារក្លែងក្លាយ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានសហការជាមួយអ្នកច្បាប់ដើម្បីស្វែងរកយុត្តិធម៌មកបញ្ជាក់ពីការពិតនិងភាពស្អាតស្អំ។ វាគឺជាការលំបាកមួយ។ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានរឿងបែបនេះទេ។ ពេញមួយជីវិតរបស់ខ្ញុំបានព្យាយាមឈានអោយដល់កម្រិតអាជីពខ្ពស់បំផុតនិងនាំមកនូវសេចក្តីរីករាយដល់ប្រជាជនជាមួយនឹងការលេងបាល់ទាត់” ។
គួរបញ្ជាក់ដែរថាអតីតកីឡាករខ្សែប្រយុទ្ធ Barca, Paris Saint-Germain Ronaldinho បានចូលរួមប្រកួតអោយក្រុមជម្រើសជាតិ ប្រេស៊ីល ចំនួន ៩៧ ដងចន្លោះឆ្នាំ ១៩៩៩ និង ២០១៣ និងបានជួយអោយក្រុមរហស្សនាម សាំបា មួយនេះឈ្នះពានរង្វាន់ World Cup 2002 និង FIFA Confederation Cup 2005 ។