
កីឡាករ៥រូបទំនងចេញពី Bayern Munich ឆាប់ៗនេះ
Alvaro Odriozola: Odriozola នៅជាមួយ Bayern Munich លើលក្ខខណ្ឌខ្ចីពី Real Madrid ។ ក្នុងឯកសណ្ឋានរបស់ Bayern ខ្សែការពារ Odriozola លេងបានតែ ៦ ប្រកួតប៉ុណ្ណោះ តែឈ្នះបាន ៣ពាន គឺ Bundesliga, German Cup និង UEFA Champions League ។ Odriozola លេងឲ្យ Real នៅជើងទី ១ ក្នុងរដូវកាលនេះ ដូច្នេះគេក៏បានមេដាយ La Liga និង Spanish Super Cup។ ជាមួយនឹងការបង្ហាញខ្លួនតែ ១០ ដងប៉ុណ្ណោះ Odriozola ឈ្នះបានពានរង្វាន់ចំនួន ៥ ក្នុងមួយរដូវកាល (បូកទាំង Real Madrid និង Bayern Munich)។
បន្ទាប់ពីយុទ្ធនាការ Champions League ឆ្នាំ ២០១៩/២០ Odriozola ត្រូវត្រឡប់ទៅ Real វិញព្រោះមិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការ Hansi Flick ទេ។ យោងតាមសារព័ត៌មាន Marca គេក៏មិនត្រូវបានផ្តល់តួនាទីនៅ Real Madrid ដូច្នេះមានតែបន្តរកទ្រនំថ្មី។
Philippe Coutinho៖ “ខ្ញុំមិនគិតច្រើនពីអនាគតទេ។ ខ្ញុំត្រូវត្រលប់ទៅ Barca វិញហើយខ្ញុំចង់ប្រឹងប្រែងដើម្បីមានរដូវកាលដ៏អស្ចារ្យ។ ខ្ញុំមិនដឹងថាខ្ញុំនឹងនៅ Barca នៅឆ្នាំក្រោយទេ។” នេះជាកិច្ចសម្ភាសចុងក្រោយជាមួយ Coutinho។”
Thiago Alcantara ៖ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ២០១៩/២០ Thiago គឺជាកីឡាករដែលគួរឲ្យចាប់អារម្មណ៍បំផុត។ អ្នកចាត់ការ Hansi Flick ទទូចថា Thiago នឹងបន្តនៅ Bayern ។ ទន្ទឹមនឹងនេះអ្នកគាំទ្រ Bayern អំពាវនាវដល់ខ្សែបម្រើអេស្ប៉ាញបន្តនៅ Allianz Arena។ ទោះយ៉ាងណាការសម្រេចចិត្តចុងក្រោយលែងនៅលើ Bayern ទៀតហើយ។ គេជឿថា Liverpool អាចជាបេក្ខជនលេចធ្លោជាងគេក្នុងការទទួលបានអតីតកីឡាករ FC Barcelona ដែលផ្លាស់ទៅ Bayern Munich តាំងពីឆ្នាំ២០១៣រូបនេះ។
Javi Martinez៖ ក្នុងវ័យ៣១ឆ្នាំ Martinez គ្មានកន្លែងនៅ Bayern Munich ទេ។ រដូវកាលនេះ គេលេងបានតែ ២៤ ប្រកួតប៉ុណ្ណោះពីគ្រប់កម្មវិធី។ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ២០១៩/២០ ដែលធ្វើឡើងនៅទឹកដីកណ្ដាល គេបានរួមចំណែកសំខាន់ខ្លាំងឡើយ។ ក្លិបនៅ Premier League មួយចំនួនក៏បានបង្ហាញការចាប់អារម្មណ៍លើអតីតសមាជិក Athletic Bilbao រូបនេះដែរ។
Ivan Perisic: បន្ទាប់ពីកិច្ចព្រមព្រៀងលើលក្ខខណ្ឌខ្ចីពី Inter Milan ត្រូវបានបញ្ចប់ Bayern Munich ពុំមានផែនការទិញផ្ដាច់ Perisic ទេ។ គេទំនងត្រូវត្រឡប់ទៅ Inter Milan តែក្រុមនៅអ៊ីតាលីមួយនេះក៏គម្រោងរក្សាទុកកីឡាករក្រូអាតនេះឡើយ ដូច្នេះមានរកទ្រនំថ្មីប៉ុណ្ណោះ៕