Mancini ដើរចូលបន្ទប់ផ្លាស់ខោអាវ ក្រោយអារ៉ាប៊ីសាអ៊ូឌីតស៊ុតប៉េណាល់ទីអត់ចូល២ដងជាប់គ្នា
លោក Roberto Mancini គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានបង្កភាពភាពភ្ញាក់ផ្អើលក្នុងការប្រកួតដែលក្រុមខ្លួនទាត់កាត់សេចក្ដី១១ម៉ែត្រចាញ់កូរ៉េខាងត្បូងក្នុង វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup 2023។
អារ៉ាប៊ីសាអូឌីតបានចាញ់កូរ៉េខាងត្បូង ២-៤ ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១ ក្នុងម៉ោងផ្លូវការ។
មុនពេលការទាត់គ្រាប់ទីបួនរបស់កូរ៉េ គ្រូបង្គោល Roberto Mancini បានដើរចូលទៅក្នុងកន្លែងផ្លាស់សម្លៀកបំពាក់ ទាំងកូនក្រុមកំពុងទាត់។
គ្រូបង្វឹកអ៊ីតាលីខកចិត្តយ៉ាងខ្លាំងដោយការស៊ុតបាល់ប៉េណាល់ទីចំនួនពីរដងជាប់គ្នាដោយកីឡាករ Sami Al-Najei និង Abdulrahman Ghareeb មិនចូល៕